មកកាន់ឧទ្យាន

ដីដែលឥឡូវជាឧទ្យាន Tacony Creek Park នេះ ធ្លាប់ជាកន្លែងបរបាញ់ដោយ ជនជាតិដើម Lenape ។ នៅពេលដែលជនជាតិអឺរ៉ុបមកដល់ ពួកគេបានចាប់ផ្តើមសាងសង់រោងម៉ាស៊ីនកិនស្រូវ និងកសិដ្ឋាន នៅតាមដងព្រែក កាប់ឆ្ការព្រៃភាគច្រើន។ នៅឆ្នាំ 1915 កន្លែងបៃតងនេះត្រូវបានអភិរក្ស ដោយទីក្រុង Philadelphia ជាដីឧទ្យាន ដើម្បីការពារសុខភាពមាត់ព្រែក។ បច្ចុប្បន្ននេះ ពាក់កណ្តាលនៃឧទ្យាននេះពោរពេញទៅដោយព្រៃឈើ និងវាលស្មៅ ហើយជាជម្រករបស់បក្សីជាច្រើនប្រភេទ និងសត្វព្រៃផ្សេងទៀត។ ពាក់កណ្តាលដែលនៅសល់គឺជាទីលានវាយកូនហ្គោល Juniata ដែលមានទីតាំងនៅភាគខាងត្បូង ចុងនៃឧទ្យាន; វាបានដំណើរការតាំងពីឆ្នាំ 1927 ។ សម្រាប់​ប្រវត្តិ​អំពីឧទ្យាន និង​តំបន់​ទឹក​បន្ថែមចុច ទីនេះ ។

ផ្លូវក្រាលកៅស៊ូប្រវែង 3.2 ម៉ាយស៍ សម្រាប់ដើរ រត់ និងជិះកង់ឆ្លងកាត់ប្រវែងទាំងមូលនៃ ឧទ្យាន។ វាបើកទ្វារសម្រាប់សាធារណជនទូទៅចាប់ពីព្រឹកដល់ព្រលប់ ហើយអាចចូលបានដោយច្រកទ្វារសង្កាត់ចំនួន 10 នៅ Olney, Lawncrest, Feltonville, Northwood, Juniata និង Frankford ។

ស្វែងរកច្រកផ្លូវឧទ្យានដែលនៅជិតបំផុតរបស់អ្នក!

ចុចលើចំនុចចុចៗនៅលើផែនទី ដើម្បីមើលព័ត៌មានលម្អិតបន្ថែមអំពីច្រកទ្វារឧទ្យាន និងផ្សេងទៀត។លក្ខណៈពិសេសនៃឧទ្យាន។


តើខ្ញុំទៅឧទ្យាន Tacony Creek Park ដោយប្រើ SEPTA យ៉ាងដូចម្តេច?
ច្រកផ្លូវខាងក្រោមអាចចូលបានដោយឡានក្រុង៖

  • ច្រក I St និង Ramona Ave - ឡានក្រុង 89 (ចំណតនៅ I St និង Hunting Park Ave)
  • ច្រក Whitaker Ave - ឡានក្រុង 75 (ចំណតនៅ Whitaker និង Wyoming)
  • ច្រក Roerer St - ឡាងក្រុង R, ឡានក្រុង J
  • ច្រក Bingham St - ឡានក្រុង R, ឡានក្រុង J
  • ច្រក Tabor Rd - ឡានក្រុង 26
  • ច្រក Rising Sun Ave - ឡានក្រុង 18, ឡានក្រុង 26
  • ច្រក Adams Ave - ឡានក្រុង K, ឡានក្រុង 57
  • Cheltenham Ave - ឡានក្រុង 57